តើមានអ្វីថ្មីនៅក្នុង ArcGIS Online 2023

ArcGIS Online គឺជាគេហទំព័រ GIS ដែលអាចឱ្យអ្នកប្រើប្រាស់អាចយល់ដឹងពីពិភពលោកជុំវិញខ្លួនយើង ដោយប្រើផែនទីដែលមាននៅលើគេហទំព័រ interactive ដើម្បីភ្ជាប់ដល់មនុស្ស ទីកន្លែង និងព័ត៌មាន។ នៅលើគេហទំព័រ ArcGIS Online បានរួមបញ្ចូលនូវ styles និងឧបករណ៍វិភាគសម្រាប់ការអនុវត្តនូវ​ location intelligence ដែលអ្នកអាចប្រើប្រាស់ដំណោះស្រាយបែប cloud-based បានយ៉ាងពេញទំហឹង ឬប្រើវារួមជាមួយ ArcGIS Pro នៅលើ Desktop ដើម្បីពង្រីកសមត្ថភាពរបស់វាទៅកម្រិតបន្ទាប់។

ជាមួយនឹងការអាប់ដេតក្នុងខែកុម្ភៈ ឆ្នាំ 2023 នេះ គឺមានមុខងារថ្មីៗជាច្រើនក្នុង Map Viewer ដូចជា spatial analysis tools រួមទាំងការពង្រីកនូវសមត្ថភាពគេហទំព័ររបស់ ArcGIS Online ដោយយើងបានប្រមូលនូវពត៌មានដ៏ល្អឥតខ្ចោះដូចខាងក្រោម៖

Map Viewer

Map Viewer គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្កើត កែសម្រួល និងការរុករក web map នៅលើគេហទំព័រ ArcGIS Online ។

ជាមួយនឹងការអាប់ដេតនេះ កម្មវិធី Map Viewer បានរួមបញ្ចូលនូវឧបករណ៍វិភាគដែលពីមុនមានតែនៅលើកម្មវិធី Map Viewer និងឧបករណ៍ថ្មីដែលបានដំឡើងជាពិសេសបន្ថែមទៀតលើកម្មវិធី Map Viewer ។

 

ArcGIS Image for ArcGIS Online

វាគឺជា SaaS extension ដែលជាផ្នែកមួយបានបន្ថែមនៅលើ ArcGIS Online ដើម្បីប្រើជា host បង្ហោះរូបភាព (imagery)visualize សម្រាប់ការវិភាគ និងការផ្សព្វផ្សាយរូបភាព។ នៅក្នុងការអាប់ដេតនេះ បានមានការបន្ថែមនូវឧបករណ៍វិភាគទិន្នន័យ raster ថ្មីចំនួន 24 គ្រឿងទៀត។

Media layer 

អាច​បន្ថែមនូវ​ស្រទាប់​រូបភាព​ដើម្បី​ផ្គុំ​គ្នា​ក្នុង web map បាន ហើយសម្រាប់ប្រភេទ​ឯកសារ​ដែល​អាចដាក់បានគឺ .jpg និង .png ម៉្យាងវិញទៀតអ្នក​ក៏​អាច​ផ្លាស់ប្តូរ​ទីតាំង​បាន​ដែរ និងបង្វិលរូបភាពតាមតម្រូវការ។

Upload Image symbols 

ឥឡូវនេះ អ្នកប្រើប្រាស់អាចអាប់ឡូតឯកសាររូបភាពជាប្រភេទ .gif, .jpg និង .png ដើម្បីប្រើជានិមិត្តសញ្ញា (symbols)​នៅលើ web map បានហើយ ដោយ អាចនាំយកទៅប្រើជាស្រទាប់ធម្មតា ឬជា sketch layer បានផងដែរ។

 

ArcGIS Instant Apps

ArcGIS Instant Apps គឺជាកម្មវិធី web mapping application ដែលវាបានផ្តល់នូវឧបករណ៍សម្រាប់បង្កើត apps បានយ៉ាងងាយស្រួល និងរហ័សដោយប្រើជា express ឬ full setup modes និង templates ។ សម្រាប់ការចាប់ផ្តើមការបង្កើតនូវកម្មវិធី ដោយវាអាចធ្វើការស្វែងរកបានយ៉ាងងាយស្រួលនៅលើទំព័រ home page របស់ Instant Apps ។

នៅក្នុងការអាប់ដេតនេះ មានការបន្ថែមនូវមុខងារក្នុងការយកម៉ៅស៍មកដាក់លើសញ្ញាសម្គាល់ផ្សេងៗនៅក្នុងកម្មវិធី ដើម្បីអាចមើលព័ត៌មានថ្មីៗអំពីកម្មវិធីអែបផ្លីខេសិន ។

 

ArcGIS Experience Builder 

វា​គឺ​ជា​កម្មវិធី​ web mapping application សម្រាប់​បង្កើត​កម្មវិធី​ web app ដែលជា mapcentric​ ឬ non-mapcentric ឬ បង្កើតទំព័រ web page ដោយមិនចាំបាច់សរសេរកូដ។ ដើម្បីអាចទំលុះដល់ក្រុមគោលដៅរបស់អ្នកជាមួយនឹងបទពិសោធន៍ការប្រើប្រាស់នូវគេហទំព័រនៅលើទំហំអេក្រង់ណាមួយក៏បាន។ អ្នកអាចចាប់ផ្តើមបង្កើតកម្មវិធីដោយខ្លួនឯងបានទាំងស្រុង ឬប្រើ template ដែលមានស្រាប់ទៅតាមគោលបំណងដែលអ្នកចង់បាន។ 

Widget ថ្មីត្រូវបានបន្ថែមនៅក្នុងការអាប់ដេតនេះ 

  • add data sources to an app at runtime 
  • Business Analyst widget 
  • Histogram charts 
  • 3D slice tool 

ប្រសិនបើចាប់អារម្មណ៍ សូមអានព័ត៌មានបន្ថែម និងព័ត៌មានលម្អិតអំពីការអាប់ដេតនេះបាន លោកអ្នកអាចចូលទៅមើលបានតាម 

https://doc.arcgis.com/en/arcgis-online/reference/whats-new.htm ឬមើលវីដេអូបង្រៀននៅទីនេះបាន https://mediaspace.esri.com/media/t/1_ks4mcel6 

 

 


Unleashing GIS Technology’s potential in every industries

 

Read more